កំពង់ចាម ៖ រដ្ឋបាលខេត្តកំពងចាម នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានរៀបចំបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៥ អាណត្តិ៣ ឆ្នាំ២០២៣ នៅបរិវេណមុខវត្តទួលជុំ ស្ថិតក្នុងភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ បានទទួលសំណូមពរពីប្រជាពលរដ្ឋចំនួន ១៨ករណី ដើម្បីធ្វើការដោះស្រាយ។
ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។
សូមបញ្ជាក់ដែរថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានទទួលសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន ១៨ ករណី ក្នុងនោះ រដ្ឋបាលខេត្តដោះស្រាយបានមួយចំនួន នៅសល់មួយចំនួនទៀតត្រូវបានយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយ តាមប្រភេទរដ្ឋបាលនីមួយៗ ៕