ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារ យុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមបណ្តាឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្ដាល ដែលមានរយៈពេល១៩ ថ្ងៃ ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ តុលា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើការងារ ដែលត្រូវបន្តធ្វើរួចមក លោកបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូនដល់ពួកគាត់ផងដែរ ៕