ព័ត៌មានជាតិ

លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាសនាថ្ងៃស្អែក មុនថ្ងៃកំណត់

ភ្នំពេញ​ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចំពោះការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាសម័យប្រឡង ៦ វិច្ឆិកា ត្រូវបានប្រកាសនាថ្ងៃ២៣ វិច្ឆិកាស្អែក នេះ នៅមណ្ឌលភ្នំពេញ និងខេត្តកណ្តាល ខណៈតាមបណ្តាខេត្តផ្សេងទៀតនាថ្ងៃ២៤ វិច្ឆិកា ពោលការប្រកាសនេះមុនថ្ងៃកំណត់ ។

ប្រកាសមុនថ្ងៃនេះ ដោយសារដំណើរការកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ក៍ត្រូវបានបញ្ចប់ ដោយរលូនមុនកាលកំណត់។

បើតាមគម្រោង នឹងប្រកាសលទ្ធផលនៅថ្ងៃ២៨ ខែវិច្ឆិកាសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ៕

To Top