ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានាមុននេះបន្តិចបានប្រកាសថា ក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនប្រឡងជាប់បាក់ឌុបសរុបចំនួន ៩៨ ៤៦០នាក់ ត្រូវជា ៧២,៨៩% ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងជាង១៣ម៉ឺននាក់ (១៣៧ ៤១២នាក់)។
ក្នុងចំណោមអ្នកជាប់ទាំងជិត១០ម៉ឺននាក់នេះ សិស្សទទួលបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់ , សិស្សទទួលបាននិទ្ទេស B ចំនួន ៦ ៩៦៤នាក់ , សិស្សទទួលបាននិទ្ទេស C ចំនួន ១៨ ៣០៨ នាក់ , សិស្សទទួលបាននិទ្ទេស D ចំនួន ៣៤ ២៤៦នាក់ និងសិស្សទទួលបាននិទ្ទេស E ចំនួន ៣៧ ២៦៩នាក់៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
