ព័ត៌មានជាតិ

បេក្ខជនចាស់ជាងគេ ឈ្មោះ ហែម ស៊ីណាត មិនបានប្រឡងជាប់បាក់ឌុបទេ

ភ្នំពេញ ៖ បេក្ខជនដែលមានវ័យចាស់ជាងគេឈ្មោះ ហែម ស៊ីណាត អាយុ៥៨ឆ្នាំ បានប្រឡងធ្លាក់ក្នុងការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ។

បើតាមលិខិតបង្ហាញលទ្ធផលប្រឡងបាក់ឌុប សម្រាប់ខេត្តបន្ទាយមានជ័យ អ្នកស្រី ហែម ស៊ីណាត​ មានលេខបន្ទប់២០ និងអង្គុយតុលេខ៤៨៩ មិនបានជាប់នោះទេ(និទ្ទេសF)។ នេះជាឆ្នាំទី២សម្រាប់អ្នកស្រីហើយដែលបានពាក្យប្រឡងបំពេញវិជ្ជា ហើយបានធ្លាក់ទាំង២ឆ្នាំជាប់គ្នា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top