ព័ត៌មានជាតិ

ប្រធានសមាគម ជប៉ុន-កម្ពុជា អញ្ជើញទស្សនកិច្ច រោងសិប្បកម្ម ផលិត ជីសរីរាង្គព្រៃស្នួល

ភ្នំពេញ៖ ជាភ្ញៀវបរទេសដំបូង លោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីត ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទស្សនកិច្ច រោងសិប្បកម្ម ផលិត ជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ការអញ្ញើញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ញើញរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល។

ក្នុងពេលទស្សនកិច្ច លោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) បានបង្ហាញចំណាប់អារម្មណ៍លើវត្ថុធាតុដើម សម្រាប់រួមផ្សំ ផលិតចេញជាជីទឹកនិងជីគោក ដោយផ្អែកទៅលើបច្ចេកវិទ្យា និងផលិត ដោយស្នាដៃកូនខ្មែរ។

បន្ថែមលើសពីនេះ លោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ក៏បានធ្វើការសាកភ្លក់នូវបាយ ដាំចេញពីអង្ករ ដែលប្រើជីសរីរាង្គព្រៃស្នួល (ជីធម្មជាតិ) ផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top