ព័ត៌មានជាតិ

អុំទូកថ្ងៃបញ្ចប់! ពលរដ្ឋ ច្រើនកុះករ ចូលរួមទស្សនា ការប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃបិទបញ្ចប់ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីបណ្ដាភូមិនានា ក្នុងឃុំរវៀង ស្រុកសំរោង បានចូលរួមទស្សនានិងលេប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល។

ការប្រណាំងទូកស្មាច់ ក្នុងថ្ងៃបិទបញ្ចប់នេះ ធ្វើឡើងក្រោមអធិបតីភាព លោក កឹម ពន្លក មេឃុំរវៀង អ្នកស្រី ស៊ិន សុធាវី ជំទប់ទី១ឃុំរវៀង មន្រ្តីថ្នាក់ឃុំជាច្រើនទៀត ព្រមទាំងក្រុមហ៊ុនចិន ONE ROAD ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ភូមិព្រៃស្នួលបាននឹងកំពុងរៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី៣ ដែលប្រព្រឹត្តិទៅរយ​ៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ហើយនៅពេលរាត្រី ក៏មានការប្រគុំតន្រ្តី និងបាញ់កាំជ្រួចផងដែរ។

ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម៕

To Top