តាកែវ៖ ក្រុមហ៊ុនចិន Oneroad Group នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញមកស្វែងយល់ អំពីសិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ជីសរីរាង្គព្រៃស្នួល គឺជាជីមានលក្ខណៈធម្មជាតិ ដែលផលិតដោយស្នាដៃកូនខ្មែរ មានតម្លៃសមរម្យ ជួយសម្រួលដល់ថ្លៃដើមផលិត របស់ប្រជាកសិករ៕






