ព័ត៌មានជាតិ

បុរសក្លាហាន ហ៊ានលួចរថយន្តស៊េរីទំនើប ត្រូវបា​នចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្រា្កបឃាត់ខ្លួន នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ផ្សារសារឿនយាន្នី ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស ជនជាតិជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
វត្ថុតាងចាប់យក៖ រថយន្តម៉ាក LAND ROVER RANGEROVER VOGUE ពណ៌ខ្មៅ សេរីឆ្នាំ២០១៣។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

ការចុះបង្ក្រាបនេះ អនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ៕

To Top