ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” ឆ្នាំ២០២៣រយៈពេល១០ថ្ងៃចាប់ពីថ្ងៃ៧-១៦ធ្នូ ។ សម្រាប់ព្រឹត្តិការណ៍បើកនឹងធ្វើនាថ្ងៃ៧ ធ្នូ ក្រោមអធិបតីភាព លោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានាថ្ងៃ៣០ វិច្ឆិកា ។
ការប្រារព្ធពិធី “រំលឹកគុណអង្គរ” នេះឡើងដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការចុះបញ្ជីនៃរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ១៤ ខែធ្នូ ឆ្នាំ១៩៩២ ។
ជាមួយគ្នានេះ ដើម្បីឲ្យកម្មវិធីប្រព្រឹត្ត ទៅដោយរលូន អាជ្ញាធរជាតិអប្សរា នឹងបិទការចូលទស្សនាស្ពាន ហាលខាងលិចប្រាសាទអង្គរពីថ្ងៃ៦-៧ ធ្នូ ។
ដោយឡែក ភ្ញៀវទេសចរជាតិ-អន្តរជាតិអាចចេញ-ចូលទស្សនា ប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពាន បណ្តែតទឹកបណ្តោះអាសន្ន៕