សៀមរាប: លោកជំទាវ អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តីអាស៊ាន ដែលឆ្នាំនេះ កម្ពុជាជាម្ចាស់ផ្ទះនោះ កាលពីថ្ងៃទី៣និងទី៤ខែឆ្នូឆ្នាំ២០២៣នេះ បានរៀបចំ ដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយ បណ្តាញសហគ្រិស្រ្តីអាស៊ានលើកទី១៥ ដែល កម្មវិធីនេះ មានការអញ្ជើញ ចូលរួមមកពីតំណាងក្រសួងកិច្ចការនារី និងសមាជិកមកពី១០ ប្រទេស គឺរៀបចំឡើងនៅទឹកដីអង្គរជាតំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដ៏អស្ចារ្យរបស់កម្ពុជា ។
លោកជំទាវ អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តីអាស៊ានបានមានប្រសា សន៍ថា កិច្ចប្រជុំសហគ្រិនស្ត្រីអាស៊ានលើកទី១៥នេះ គឺកម្ពុជាយើងជាប្រធានកិច្ចប្រជុំ នេះជាមោទន:ភាពនិងកិត្តិយសដ៏ធំធេងបំផុត របស់ប្រទេសកម្ពុជាយើង ដែលយើងអាចមានលទ្ធភាពនិងសមត្ថ ភាព គ្រប់គ្រាន់ ដឹកនាំ ដោះស្រាយបញ្ហារបស់ស្រ្តី មិនត្រឹមតែនៅប្រទេសកម្ពុជាយើងទេ តែដល់ប្រទេសក្នុងតំបន់អាស៊ានទាំងមូល ថែមទៀត។
សូមបញ្ជាក់ថា បើទោះបីជាយើងដល់វេនត្រូវបន្តជាម្ចាស់ផ្ទះក៏ដោយ បើយើងមិនអាចបំពេញបានតាមលក្ខខណ្ឌទាំងអស់ដែលបានចែងក្នុងលក្ខន្តិកៈ របស់បណ្តាញសហគ្រិន ស្រ្តីអាស៊ាន ( AWEN ‘s TOR)នោះទេ គេនឹងសំរេចដោយការបោះឆ្នោតដូរប្រទេស ជាម្ចាស់ផ្ទះ។
លោកជំទាវប្រធានបានបញ្ជាក់ថា AWEN តំណាង អោយសំលេងស្រ្តី វិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ។
កិច្ចប្រជុំនេះ ពិភាក្សាអំពី ១- បន្តសកម្មភាព ដែលមានកន្លងមក។
២ – ពង្រីកបន្ថែុម សកម្មភាពស្នូល តាមផែនការណ៍យុទ្ធសាស្ត្រ ដែលបានចែងរួច។
៣- ពង្រីកសមាជិកភាព និង តភ្ជាប់ពីដំបន់ដល់ អន្តរជាតិ។
៤- ពង្រឹងគោលនយោបាយ និង ការអនុវត្ត។
លោកជំទាវ ប្រធានបានបន្ថែមថា បណ្ដាញសហគ្រិនស្ត្រីអាស៊ាន ត្រូវបានបង្កើតឡើងទទួលស្គាល់ និងអនុម័តលើលក្ខន្តិកៈ ដោយ គណៈកម្មការស្ត្រីអាស៊ាន ( ASEAN Committee on Women , ACW) ក្នុងកិច្ចប្រជុំ របស់ ACW លើកទី១១ ថ្ងៃ ១៦ – ១៧ ខែតុលា ឆ្នាំ២០១២ នៅប្រទេសទ្បាវ ។
ប្រទេសម្ចាស់ផ្ទះដំបូងគឺ ប្រទេសវៀតណាម បន្ត មក ហ្វីលីពីន ថៃ ឥណ្តូនេស៊ី និង កម្ពុជា បន្ត ជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៥ ។
សម្រាប់សហគ្រិនមកពីប្រទេសវៀតណា ម បានបញ្ជាក់ក្រោយកិច្ចប្រជុំថា លោក ស្រីសង្ឃឹមថា បន្ទាប់ពីការដាក់ផែនការ និងយុទ្ធសាស្ត្រផ្សេងៗ បណ្តាញសហគ្រិនស្រ្តី ដែលដឹកនាំដោយលោកជំទាវ អេង លីគង់ ជាម្ចាស់នេះ គឺ យើងមើលឃើញពីឱកាសរបស់ ម្ចាស់អាជីវកម្ម នៅក្នុងតំបន់អាស៊ាននឹងមានការរីកចម្រើន និងជោគជ័យឆ្ពោះទៅមុខជាមិនខាន ជាមួយនិងការវិវត្តថ្មីៗបន្ថែមទៀត។
កម្មវិធីផ្ទេរតំណែងប្រធានពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាបានធ្វើទ្បើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ2023 កន្លងទៅ នៅទីក្រុងហ្សាការតា ក្រោមអធិបតីភាឯកឧត្តម កៅ គឹ មហួន អគ្គលេខាធិការអាស៊ាន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AWEN ភ្ជាប់ជាមួយនឹងកម្មវិធីផ្ដល់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ាន ដែលពេល នោះ កម្ពុជាមាន ស្ត្រីចូលរួម២៩រូប ទទួលពាន ១៥រូប។