ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិសាត់បានមានប្រសសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សចំនួន ៣៣ នាក់ដែលបានប្រលងជាប់សញ្ញាប័ត្រទុតិយភូមិឆ្នាំ ២០២៣ហើយទទួលបាននិទ្ទេសAនៅខេត្តពោធិ៍សាត់ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្របន្តទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីអនាគត់របស់ក្មួយៗទៅថ្ងៃអនាគត។
លោកអភិបាលខេត្តបានថ្លែងក្នុងពិធីជួបសំណេះសំណាលនាព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តក៍បានឧបត្ថម្ភថវិកាជូនសិស្សានុសិស្សដែលបានប្រលងជាប់និទ្ទេស A ចំនួន ៣៣ នាក់ក្នុងម្នាក់ៗថវិកា ១ លានរៀល និង ជូនប័ណ្ណសរសើរដល់ក្មួយៗផងដែរ៕



