ព័ត៌មានជាតិ

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ចាត់ទុកអ្នករាយការណ៍ពិសេស UN ជាដៃគូសន្ទនាពាក់ព័ន្ធសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣​។

សម្តេចធិបតីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការីនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២នៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ។

សម្តេចបានថ្លែងអំណរគុណចំពោះការទទួលស្គាល់នូវសមិទ្ធិផលការងារសំខាន់ៗដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស ហើយសម្តេចធិបតីក៏បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេសធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន ។

ទន្ទឹមនឹងនេះសម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ការកាត់បន្ថយភាពក្រីក្រ លំហរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋព្រមទាំងគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពសំខាន់ៗមួយចំនួនដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុ ញ្ញាតឱ្យរូបលោកនិងសហការី ចូលជួបពិភាក្សាការងារព្រមទាំងបានស ម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាធៀបនឹងជំនាន់ដែលលោកនៅបំពេញការ ងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុ ងឆ្នាំ១៩៧៩និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣ ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិរូបនេះក៏បានថ្លែងនូវការកោត សរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធផលការងារមួយចំនួនជាអាទិ៍៖១. កម្ម វិធីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន រួមជាមួយនឹងកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិត ខាង; ២.ការទទួលស្វាគមន៍និងការបើកចំហររបស់រាជរដ្ឋាភិបាលនៅ ក្នុងការពិភាក្សាជាមួយអ្នករាយការ ណ៍ពិសេសរបស់អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនិង ៣. ការបង្កើតឱ្យមានច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលបានធ្វើឱ្យកម្ពុជាក្លាយ ជាប្រទេសទីមួយនៅក្នុងចំណោមប ណ្តាប្រទេសអាស៊ានដែលមានច្បាប់ដ៏សំខាន់នេះ ៕

To Top