ព័ត៌មានជាតិ

វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា លើកទឹកចិត្ដ មិត្ដចិនរៀបចំវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង ឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖អគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា លើកទឹកចិត្ដដល់មិត្ដចិន ក្នុងការរៀបចំវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង ឱ្យកាន់តែទូលំទូលាយ និងសហការកាន់តែជិតស្និទ្ធ ជាមួយក្រុមជំនាញវេជ្ជសាស្រ្ដបុរាណកម្ពុជា។

លោកបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដី ការគណៈរដ្ឋ មន្រ្ដីបានលើកក្នុងវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង លើកទី១ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយបានជំរុញលើកទឹកចិត្ដ ដល់មិត្ដចិនក្នុងការ រៀបចំវេទិកាឱស ថបុរាណ មេគង្គ-ឡានឆាង ឱ្យកាន់តែទូលំទូលាយ និងសហការកាន់តែជិតស្និទ្ធជាមួយ ក្រុមជំនាញវេ ជ្ជសាស្រ្ដបុរាណក ម្ពុជា ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រ ជាជននៃប្រទេសទាំងពីរ។ 

លោកបណ្ឌិត ប៉ៃ សំបូរ បានមានប្រសាសន៍សម្ដែងនូវការគាំទ្រលើខឹ្លមសារ និងបេសកកម្មការងារដែលមិត្ដចិនបានចូលរួមចំណែកលើកកម្ពស់ផ្នែកវេជ្ជសាស្រ្ដបុរាណចិន ដែលជាជ្រុងដ៏សំខាន់នៃវប្បធម៌ចិន ហើយក៏ជាការរួមចំណែកដល់កិច្ចកសាងសហ គមន៍រួមវាសនាដោយផ្ដោតលើវិស័យសុខភាពសាធារណៈជាអាទិភាព។  លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ថ្ងៃនេះគឺជាសក្ខីភាពបញ្ជាក់បន្ថែមមួ យទៀតដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបានក្រុមវិជ្ជសាស្រ្ដបុរាណចិន អញ្ជើញចូលរួមវេទិកាឱសថបុរាណថ្នាក់តំបន់ ជាពិសេសផ្ដោតលើប្រធានបទស្ដីពី “ឱសថបុរាណបង្កើតសុខភាពរួមអនាគត”។ 

ជាមួយគ្នានោះដែរលោកក៏បានរម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ លោកក៏បានចូលរួមសិក្ខាសាលាម្ដងដែរ នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប គឺជាការរម្លឹក ដល់ប្រវត្ដិទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជា និងចិន ដែលបានកត់ត្រា ដោយលោក ជីវ តាក្វាន់ ក្នុងដំណើរមកកាន់រាជធានីអង្គរ។ បន្ថែមលើនេះទៀត នៅមានបេសកជនការទូតនិងអ្នកស្រាវជ្រាវឱសថបុរាណចិនជាច្រើនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានរកឃើញនូវនវានុវត្ដន៍ផ្នែកវិជ្ជសាស្រ្ដបុរាណចិន។ 

ចំណែកលោក Wang Xiaopin លេខាគណៈកម្មាធិការបក្សនៃមន្ទីរពេទ្យ កងអានមិន បណ្ឌិតសភាវិទ្យាសាស្រ្ដ វេជ្ជសាស្រ្ដចិនបានលើកឡើងថា តាំងពីបុរាណកាលមក ឱសថបុរាណចិនគឺជាផ្នែកសំខាន់នៃការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅតាមបណ្ដោយផ្លូវសូត្របុរាណ។ 

លោកបានឱ្យដឹងថា ប្រសិទ្ធភាព និងតួនាទីរបស់ឱសថបុរាណចិន ក្នុងការបង្ការ និងព្យាបាលជំងឺទូទៅ ជំងឺដែលកើតឡើងញឹកញាប់ ជំងឺរ៉ាំរ៉ៃ និងជំងឺធំៗ ត្រូវបានសហគមន៍អន្ដរជាតិទទួលស្គាល់ និងទទួលយកកាន់តែខ្លាំងឡើង។ 

លោកបានបន្ថែមថា ឱសថបុរាណដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក បាននិងកំពុងដើរតួនាទីមិនអាចជំនួសបានក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ។ ទន្ទឹមនេះ ឱសថបុរាណចិន ត្រូវបានបង្កើតឡើងជាបណ្ដើរៗ និងបន្ដពង្រឹង និងអភិវឌ្ឍន៍ដោយប្រជាជាតិចិន ក្នុងការផលិត ជីវិតរស់នៅ និងក្នុងការតស៊ូប្រឆាំងនឹងជំងឺយូរលង់មកហើយ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការយល់ដឹងអំពីជីវិត សុខភាព និងជំងឺរបស់ប្រជាជនចិន ហើយក៏ជាផ្នែកដ៏សំខាន់នៃវិស័យវេជ្ជសាស្រ្ដ និងសុខាភិបាលរបស់ប្រទេសចិន។ 

លោក Wang Xiaopin បានអះអាងថា មន្ទីរ កងអានមិន នឹងគាំទ្រយ៉ាងពេញទំហឹងដល់ការងារជំនួយផ្នែកវេជ្ជសាស្រ្ដរបស់ក្រុមគ្រូពេទ្យកម្ពុជា និងការអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា ឱ្យប្រាជ្ញាបុរាណពីប្រទេស ចិនអាចបម្រើប្រជាជនឡានឆាង-មេគង្គបានកាន់តែច្រើន។

លោកស្រី Zhong Jie ទីប្រឹក្សាការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងថា វេទិកាឱសថបុរាណ មេគង្គ-ឡានឆាង លើកទី១ គឺមានគោលបំណងជំរុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង នូវវិស័យវេជ្ជសាស្រ្ដ និងសុខភាព ហើយរួមគ្នាលើកកម្ពស់ភាពរុងរឿង និងការអភិវឌ្ឍនៃឱសថបុរាណ។  លោកស្រីបានថ្លែងបញ្ជាក់ថា វេទិកានេះ គឺជាវិធីសាស្រ្តព្យាបាលដ៏យូរអង្វែងមួយ ដែលឱសថបុរាណ មានការគិតគូរប្រកបដោយគតិបណ្ឌិតរបស់មនុស្ស និងបេតិកភណ្ឌវប្បធម៌ ហើយជាខ្លឹមសារសំខាន់មួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

To Top