ព័ត៌មានជាតិ

​អតីតអ្នកការទូតសិង្ហបុរី៖ អាស៊ានត្រូវតែសម្រប ទៅនឹងសម្ពាធពីគ្រប់ទិសទី មិនត្រូវជ្រើសខាងណាមួយ នៃការប្រកួតប្រជែងរបស់មហាអំណាច

ភ្នំពេញ៖ លោក George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងថា អាស៊ានត្រូវតែសម្រប និងផ្លាស់ប្តូរទៅនឹង សម្ពាធដែលមានពីគ្រប់ទិសទី ជាពិសេសនោះជាការណ៍មួយចាំបាច់ ដែលអាស៊ានមិនត្រូវជ្រើសខាងណាមួយ នៃការប្រកួតប្រជែងរបស់មហាអំណាច ។

ការលើកឡើងរបស់អតីតអ្នកការទូតជាន់ខ្ពស់សិង្ហបុរីរូបនេះ ធ្វើឡើងកាលពីថ្ងៃទី៦ ធ្នូ ក្នុងពិធីបាឋកថាពិសេស ក្រោមប្រធានបទ «ការរក្សាតុល្យភាព របស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ដែលរៀបចំដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើមរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ។

អតីតអ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី រូបនេះ បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេង ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ ក្នុងការប្រែខ្លួនពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាម មកកាន់ប្រទេសដែលមានសេដ្ឋកិច្ច រឹងមាំ។ សមិទ្ធផលដែលសម្រេចបានដោយកម្រនេះ មិនអាចកើតមានឡើងដោយគ្មានវត្តមានសន្តិភាព និងស្ថេរភាពនយោបាយ។ អតីតរដ្ឋមន្ត្រី Yeo បានបន្តពិភាក្សាអំពីការកើនឡើងនៃឥទ្ធិពលរបស់ចិនដែរ ។

លោកជឿជាក់ថា ការរះឡើងរបស់ចិន នឹងបង្កឲ្យមានការប្រឈមផ្នែកសេដ្ឋកិច្ចដល់បច្ចិមលោក ក៏ប៉ុន្តែនឹងមិនគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ ជាមួយនឹងការរះឡើងរបស់ឱនក្បាលក្នុងដំណាកកាលជាប្រព័ន្ធពហុម្ពិល ទោះបីជាសហរដ្ឋអាមេរិក ចិន ប៉ូលអំណាចនៅក្នុងទ្វីបផ្សេងទៀតៗបាននិងកំពុងកើតឡើង។ ការរះឡើងនៃប៉ូលទាំងនេះ និងបច្ចឹមលោកព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ អាស៊ានត្រូវតែរក្សាជំហររបស់ខ្លួននៅក្នុងរយៈពេលអន្តរកាលដ៏ធំធេងនេះ។

នៅក្នុងបរិបទនេះ អតីតរដ្ឋមន្ត្រី Yeo បានគូសបញ្ជាក់ថា «អាស៊ានត្រូវតែសម្រប និងផ្លាស់ប្តូរទៅនឹងសម្ពាធដែលមានពីគ្រប់ទិសទី។ វាជា ការណ៍មួយចាំបាច់ដែលអាស៊ានមិនត្រូវជ្រើសខាងណាមួយនៃការប្រកួតប្រជែងរបស់មហាអំណាច។ បន្ថែមពីលើនេះទៀត អាស៊ានត្រូវតែរក្សានូវសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន។ អង្គការតំបន់មួយនេះ ត្រូវរក្សា “មាគ៌ាអាស៊ាន» ក្នុងការដោះស្រាយបញ្ហានានា»។

អតីតរដ្ឋមន្ត្រីរូបនេះ ក៏បានផ្ដល់យោបល់ថា នឹងមានភាពអវិជ្ជមានដល់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសនេះដាក់សម្ពាធលើប្រទេសសមាជិក អាស៊ានក្នុងការជ្រើសខាងណាមួយ។ ប្រសិនបើសហរដ្ឋអាមេរិកពុំដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសទាំងនេះនឹងស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងតំបន់។

សូមបញ្ជាក់ថា លោក Yeo គឺជាបញ្ញវន្តកិត្តិយសនៃ វិទ្យាស្ថានគោលនយោបាយសាធារណៈ លី ក្វាន់យូរ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងជាស្ថាបនិកនៃ វិទ្យាស្ថានប្រកួតប្រជែងអាស៊ី។ លោក Yeo បានកាន់តួនាទីជាន់ខ្ពស់ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ លោកបម្រើការងាររយៈពេល២៣ឆ្នាំ (១៩៨៨ ដល់ ២០១១) ក្នុងជួររដ្ឋាភិបាលសិង្ហបុរី ក្នុងតួនាទីជារដ្ឋមន្ត្រីព័ត៌មាន និងសិល្បៈ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម និងរដ្ឋមន្ត្រីការបរទេស ៕

To Top