ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ដឹកនាំនាយទាហានគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា មុន សៀម ជាម្តាយបង្កើតនាយឧត្តមសេនីយ៍ ណុប រតនា

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាត់តាំងឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំនាយទាហានចូលរួមគោរពវិញ្ញាណក្ខន្ធ សីលចរណវិសុទ្ធិ មហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភ មុន សៀម ដែលត្រូវជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

គួរឲ្យដឹងផងដែរថា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក៏បានដឹកនាំនាយទាហាន អញ្ជើញចូលរួមបុណ្យសពមហាឧបាសិកា មុន សៀម ដែលត្រូវជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា ហើយជាមួយគ្នានោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានចូលបច្ច័យចំនួន២.០០០.០០០រៀល៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top