ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។
សូមរំលឹកថា នៅព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អាណត្តិថ្មីចំនួន ៩រូប ដោយស្ថាពរ៕


