ព័ត៌មានជាតិ

រដ្ឋបាលជលផល អំពាវនាវពលរដ្ឋកុំនេសាទ ដោយប្រើឧបករណ៍រាំងស្ទះ ដល់ការធ្វើចរាចររបស់ត្រី

" "

ភ្នំពេញ៖ រដ្ឋបាលជលផល បានធ្វើការអំពាវនាវប្រជាពលរដ្ឋកុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះ ដល់ការធ្វើចរាចរត្រី ចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្ដពូជ ជាដើម។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល កាលពីថ្ងៃទី១៣ ធ្នូ បានឲ្យដឹងថា ដោយសារលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុក ចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈទឹកបឹងទន្លេ សាបហូរចេញក្នុងល្បឿនលឿន។

" "

យោងតាមស្ថានភាពនេះ រដ្ឋបាលជលផល ស្នើដល់ប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះ ដល់ការធ្វើចរាចររបស់ត្រី និងអំពាវនាវដល់ប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល៕

" "
To Top