ភ្នំពេញ ៖ សម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងមហាសន្និតបាត ជ្រើសរើសថ្នាក់ដឹកនាំ សម្រាប់អាណត្តិទី៥ ។
ក្នុងនោះលោក ប៉ាវ ស៊ីណា ត្រូវបានជាប់ឆ្នោត បន្តធ្វើជាប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា សម្រាប់អាណត្តិទី៥ ។
កិច្ចប្រជុំនិងមហាសន្និតបាតនេះ ក៏មានការចូលរួមពីសំណាក់តំណាង អង្គការអន្តរជាតិ នានាផងដែរ ៕