ព័ត៌មានជាតិ

ជូនដំណឹង! មានជនឆបោកក្លែងបន្លំគណនីតេឡេក្រាមដោយប្រើប្រាស់ Profile និងឈ្មោះជា លោក ឃួង ស្រេង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងមួយថា មានជនអនាមិកបានប្រើប្រាស់Profile និងឈ្មោះ ក្លែងបន្លំបណ្ដាញតេឡេក្រាម (Telegram) ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរូបភាពឆបោក ។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា បណ្តាញតេឡេក្រាម(Telegram) ពិតរបស់លោកអភិបាលរាជធានីភ្នំពេញ មានបង្ហាញលេខទូរសព្ទ 012 849 666៕

To Top