ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា ចូលជួបពិភាក្សា ដោយផ្តោត​សំខាន់លើ ផលប៉ះពាល់ ដែលបណ្តាលមកពី ការនាំសាច់បង្កក ពីក្រៅប្រទេស

ភ្នំពេញ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជាមានលោក លី ឡាវីល ជាប្រធានក្រុមប្រឹក្សាភិបាល, លោក ប៊ុន ហៀង ជាអនុប្រធាន​ក្រុមប្រឹក្សាភិបាល,​ លោក ស្រ៊ុន ពៅ ជាប្រធានសមាគមនិងសហការី ចូលជួបពិភាក្សាការងារ។

ក្នុងជំនួបនៃកិច្ចពិភាក្សានេះ គឺផ្តោត​សំខាន់លើ “ផលប៉ះពាល់ក្នុងវិស័យចិញ្ចឹមសត្វប្រទេសកម្ពុជា រួមមានការចិញ្ចឹមជ្រូក, គោ មាន់ និងការចិញ្ចឹមត្រី” ដែលបណ្តាលមកពីការនាំសាច់បង្កក ពីក្រៅប្រទេស។ ទន្ទឹមនឹងនេះអ្នកតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើសុំកិច្ចអន្តរាគមន៍ពី អេ អ ឌី ប៊ី ដើម្បីចូលរួមក្នុងការដោះស្រាយ បញ្ហាប្រឈមដែលបានលើកឡើង។

To Top