ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈ នៃការយោគយល់គ្នា លើឯកសារសំខាន់ៗ មួយចំនួន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗមួយចំនួន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ឯកសារសំខាន់ៗមានដូចជា ៖

១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុក ទិន្នន័យជាតិ ឆ្ពោះទៅរកការលើកកម្ពស់ រដ្ឋាភិបាលអេឡិចត្រូនិក។

២-គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត បែបឌីជីថលក្នុងតំបន់ទីប្រជុំជន។

៣-គម្រោងស្នើសុំ នាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទី នាវាចរណ៍អេឡិចត្រូនិក។

៤-កំណត់ហេតុរួម រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។

៥-អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការ នៃការទូទាត់ឆ្លងដែនតាមរយៈQR Code ។

៦-អនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោងថាមពលព្រះអាទិត្យ (សូឡា)។

៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និង ថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ៕

To Top