ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤

ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៣​នេះ បានធ្វើពិធីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និង លើកទិសដៅបន្តសម្រាប់ការងារឆ្នាំ ២០២៤ ។

ពិធីសន្និបាតនោះប្រារព្ធធ្វើឡើងនៅក្នុងសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់។

នៅក្នុងពិធីនោះដែរ ក៍មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកអភិបាលស្រុក/ក្រុង ប្រធានមន្ទីរ ស្ថាប័ននានា និង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចូលរួមជាច្រើនរូបផងដែរ៕

To Top