ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងដាក់ចេញនូវទិសដៅការងារមួយចំនួន ជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីយកអនុវត្តភារកិច្ច នៃកិច្ចការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យកាន់តែមានប្រសិទ្ធភាព។
ពិធីសំណេះសំណាលនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌប្ញស្សីកែវ លោក-លោកស្រីអធិការរង លោកនាយ-នាយរងផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានចូលរួមផងដែរ៕








