ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ក្រមសីលធម៌ សាព័ត៌មាន នៅតែមានសារៈសំខាន់

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រមសីលធម៌វិជ្ជា ជីវៈសារព័ត៌មាន នៅតែដើរតួនាទីសំខាន់ សម្រាប់អ្នកសារព័ត៌មាន ព្រោះអាចនឹងឲ្យស្នាដៃខ្លួននៅមានបន្ត បើមិនដូច្នេះទេ អ្នកសារព័ត៌មាននោះ នឹងបាត់បង់ប្រជាប្រិយ៍ភាពជាមិនខាន ។

ក្នុងវេទិការនិពន្ធនាយកសារព័ត៌មាន លើកទី២០ ក្រោមប្រធានបទ៖ “វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន” នាព្រឹកថ្ងៃទី២១ ធ្នូ លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា “ចរន្តសារព័ត៌មាន ឥឡូវដើរផ្ទុយពីមុន ដែលពីមុនទាល់តែទៅរៀន ផ្នែកកាសែត ទទួលការបណ្តុះបណ្តាលហើយ បានយើងចូលមកអនុវត្ត ការងារវិជ្ជាជីវៈសារព័ត៌មាន តែឥឡូវនេះយើង ដើរផ្ទុយដោយសារតែកំណើនយ៉ាងគំហុក នៃកំណើរព័ត៌មាន ពិសេសនោះគេហទំព័រ និងTV អនឡាញ តែហ្វេសប៊ុកក៏គេនិយាយថា សារព័ត៌មានដែរ» ។

រដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នមានអ្នកសារព័ត៌មានខ្លះ មិនទាន់ដឹងពីគ្រឹះមូលដ្ឋាន នៃការសរសេព័ត៌មានផង ប៉ុន្តែចំណុចនេះ ក៏មិនអាចបន្ទោសអ្នកណាបានទេ ដោយសារតែមានការវិវត្តន៍ នៃក្របខណ្ឌសង្គមជាតិ ។

យ៉ាងណាក្តីរដ្ឋមន្ត្រីគូសបញ្ជាក់ថា “តើយើងត្រូវធ្វើយ៉ាងដូច្នេះ ដើម្បីគ្រប់គ្រងស្ថានភាពវិស័យព័ត៌មាន យ៉ាងដូច្នេះដើម្បីកុំឲ្យវាជ្រុល ហើយតម្រង់ទិសឲ្យវិស័យព័ត៌មាន ដែលតែងតែជាកញ្ចុះឆ្លុះតថភាពពិត ក្នុងសង្គមដើរតួនាទៅជាកញ្ចក់ ដែលថ្លាមិនមែនជាកញ្ចក់ស្រអាប់នោះទេ”។

ទាក់ទងនិងការគ្រប់គ្រងវិស័យព័ត៌មាននេះដែរ រដ្ឋន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រសួងព័ត៌មាន នឹងធ្វើការរៀបចំវិស័ងព័ត៌មានឡើងវិញ ក្នុងគោលបំណងពង្រឹងលើកការអនុវត្ត លើក្រមសីកធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

រដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រមសីលធម៌វិជ្ជាជីវៈនេះ គឺជាមូលដ្ឋានគ្រឹះសំខាន់ណាស់ ទាំងគុណភាពការងារ និងទាំងការការពារ អ្នកសារព័ត៌មានផងដែរ ។ ឥឡូវបើយើងមើលក្នុងប្រទេសកម្ពុជាយើងសមាគមន៍អ្នកសារព័ត៌មាន បានទទួលស្គាល់ជាង៥១សមាគមន៍ នៅមានទៀត»

ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងថា ដើម្បីឲ្យគ្រប់ភាគីអ្នកសារព័ត៌មាន ទទួលយកបានទាំងអស់គ្នា គឺធ្វើក្រមមួយដែលបន្ស៊ី នឹងការវិវត្តន៍របស់សង្គមជាតិ ៕

To Top