ព័ត៌មានជាតិ

មន្ត្រី២រូប នៃមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ត្រូវបានផ្ទេរ មកបម្រើការងារ នៅទីស្តីការក្រសួង

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូប គឺ លោក ជា សារិទ្ធ និងលោកស្រី ម៉ិច វ៉ាន់ឌី ពីមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ឱ្យមកបម្រើការងារនៃទីស្តីការក្រសួងរ៉ែនិងថាមពល។

យោងតាមតាមសេចក្ដីប្រកាស ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មន្រ្តីទាំងពីររូបនោះរួមមាន៖

១. លោក ជា សារិទ្ធ អត្ថលេខ១៧៤១២០០០៩១ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែ ពិសេស ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម ពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ឱ្យមកបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន។

២. លោកស្រី ម៉ិច វ៉ាន់ឌី អត្តលេខ២៨៩០៨០០១៨១ ឋានន្តរស័ក្ដិកៈមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល ពីប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្ត កណ្តាល ឱ្យមកបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន៕

To Top