ពោធិ៍សាត់: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែស្តុក ឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ចំក្បាល ជនរងក្នុងវង់ផឹកស៊ីជាមួយគ្នា បណ្តាលអោយរងរបួសធ្ងន់កាលពីវេលាម៉ោង ២១ និង ០០ នាទីថ្ងៃទី ២២ ខែ ធ្នូ ឆ្នំា ២០២៣ ស្ថិតនៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់់។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា អំពើរហឹង្សាដោយចេតនានោះកើតឡើងដោយសារតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីជាមួយគ្នាហើយជនសង្ស័យក៍ខឹងនិងជនរងគ្រោះក៍ស្ទុះទៅយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះចំក្បាល ១ កាំបិតបណ្តាលអោយរងរបួសធ្ងន់ ចំណែកជនសង្ស័យក៍ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែស្តុកចាប់ឃាត់ខ្លួនបានរួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីចាត់ការទៅតាមនិតិវិធី។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះឆុក ឈន ភេទប្រុសអាយុ ៦៣ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ចំណែកជនរងគ្រោះមានឈ្មោះឆាត រ៉ន ភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកាំបិតផ្គាក់ ១ ដើម សមត្ថកិច្ចនគរបាលស្រុកកណ្តៀងកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕