ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវឌ្ឍនភាព ការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤។
បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែធ្នូ និងទិសដៅការងារបន្ត ដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួចមក លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់មន្ដ្រីរៀបចំរបាយការណ៍ ត្រូវបូកសរុបលទ្ធផលឱ្យបានគ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស។
ដើម្បីសម្រេចឱ្យបាននូវ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា មានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ជូនអង្គប្រជុំនូវ ចំណុចដូចខាងក្រោម៖
១/ ត្រូវពន្លឿនការរៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥
២/ បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយផ្អែកតាមអភិក្រមស្តារនិងពង្រឹងគុណភាព៧០% និងស្ថាបនាពង្រីកផ្លូវថ្មី ក្នុងអាត្រា ៣០%
៣/ ត្រូវពិនិត្យលើតួនាទីភារកិច្ច របស់មន្រ្ដី និងរបស់ក្រសួង ព្រមទាំងគ្រប់អង្គភាពចំណុះក្រសួង ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន
៤/ ត្រូវបន្ដលើកម្ពស់ជីវិត រស់នៅរបស់ប្រជាជន នៅជនបទឱ្យកាន់តែប្រសើរ ដោយការរៀបចំផែនការ ដោយមានសូចនាករ ច្បាស់លាស់ ពិសេសពង្រឹងការងារបណ្ដុះបណ្ដាល ជំនាញមូលដ្ឋាន និងបំណិនជីវិត, ការអភិវឌ្ឍភូមិគំរូ និងការងារឥណទានជនបទឱ្យចំគោលដៅ និងមុខសញ្ញាច្បាស់លាស់
៥/ ត្រូវពង្រឹងការអនុវត្តការងារដោយគោរពវិន័យ បទបញ្ជាផ្ទៃក្នុងអង្គភាព វិន័យផ្ទាល់ខ្លួន និងការទទួលខុសត្រូវ៕