ព័ត៌មានជាតិ

ស្រ្តីម្នាក់ ក្រោយបើករថយន្តបុកបុរសម្នាក់ ស្លាប់បានចូលសារភាព

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius បង្កគ្រោះថ្នាក់ចរាចរណ៍ដោយបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃ២៦ ធ្នូនេះ ។

ក្រោយចូលសារភាព សមត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ដែលបើកបរដោយស្រ្តីម្នាក់ ឈ្មោះអ៉ឹងសុទ្ធ ដាវី ភេទស្រី មានទីលំនៅផ្ទះក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុក ម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ៕

To Top