ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីចុះត្រួតពិនិត្យ ការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត ទាក់ទងនឹងការធ្វើផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព នៅឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។






