ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះតូបលក់ដូរអស់ចំនួន៤តូបលក់ដូរ និងផ្ទះចំនួន១ខ្នង នៅត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើឲ្យមនុស្ស៣នាក់ស្លាប់ដែលក្នុងនោះមានក្មេងប្រុសអាយុ៤ឆ្នាំ និងស្រ្តីម្នាក់អាយុ២៧ឆ្នាំមានកូននៅក្នុងផ្ទៃ២ខែ ។
យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ២៨ ធ្នូនេះ បានឲ្យដឹងថា ករណីអគ្គិភ័យនេះកើតឡើងនាម៉ោង៤ និង៥០នាទីព្រឹក ថ្ងៃ២៧ ធ្នូ បានឆាបឆេះតូបលក់ដូរអស់ចំនួន៤តូប និងផ្ទះចំនួន១ខ្នង ម្ចាស់ឈ្មោះ លី ដារី ភេទស្រីអាយុ៣២ឆ្នាំ មុខរបរលក់ដូរ បណ្តាលឲ្យការរងការខូតខាតទាំងស្រុង ក្នុងនោះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៣នាក់ មានឈ្មោះ វ៉ឹក ឡាន ភេទស្រីអាយុ២៧ឆ្នាំ មុខរបរលក់ដូរ
មានកូននៅក្នុងផ្ទៃអាយុ២ខែ និងឈ្មោះ ង៉ិក ឌី ភេទប្រុសអាយុ៤ឆ្នាំ។
មូលហេតុ នៃការឆេះនេះ ត្រូវបានមន្ត្រីជំនាញកំពុងបន្តការស្រាវជ្រាវ។
សម្រាប់ប្រតិបត្តិការពន្លត់វិញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿង ប្រើទឹកអស់ចំនួន៦រថយន្ត៕