ភ្នំពេញ ៖លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងមុននេះបន្តិច ពោលនារាត្រីថ្ងៃ២៩ ធ្នូ គឺបុរសម្នាក់ដែលបានជិះរថយន្តHammer បុកមួយគ្រួសារធ្វើឲ្យប្រពន្ធនិងកូន២ឆ្នាំស្លាប់ ព្រមទាំងប្តីរបួសធ្ងន់កាលពីប៉ុន្មានថ្ងៃមុននោះចូលសារភាពហើយនៅស្នងការ នាព្រលប់ថ្ងៃ២៩ ធ្នូ។
បើតាម លោក សំ វិច្ឆិកា បុរសជិះរថយន្ត Hammerនោះ មានឈ្មោះ យ៉េត ចន្ទ័គ្រឹះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ។
សូមបញ្ជាក់ថា នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿងម៉ាក់Hammer បុក អ្នកជិះម៉ូតូ៣នាក់ប្តីប្រពន្ធកូន បណ្តាលឲ្យស្លាប់ ប្រពន្ធនិងកូនតូច២ឆ្នាំ ខណៈប្តីរងរបួសធ្ងន់ ហើយម្ចាស់រថយន្តបើករត់គេចតែម្តង៕