ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ នាំអំណោយកាកបាទក្រហមខេត្ត ផ្តល់ជូនគ្រួសារអតីតយុទ្ធជន

ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ បានអញ្ជើញចុះសួរសុខទុក និង ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ចែកជូនគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងចំនួន ៦២៨ គ្រួសារដែលកំពុងរស់នៅ និង អាស្រ័យផលនៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង។

ពិធីនោះបានធ្វើឡើងនៅក្នុងបរិវេនសាលាបឋម និង អនុវិទ្យាល័យប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មានប្រសាសន៍ទៅកាន់គ្រួសារអតីតយុទ្ធជននាឱកាសនោះ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និង ការនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ដែលកំពុងរស់នៅ និង អាស្រ័យផលក្នុងភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជាមួយគ្នានោះដែរលោកអភិបាលខេត្ត ក៍បានស្នើរអោយអតីតយុទ្ធជន និង ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវខិតខំបង្កបង្កើនផលលើផ្ឋៃដីដែលមានស្រាប់ដើម្បីបង្កើននូវជីវភាពអោយកាន់តែប្រសើរឡើងថែមទៀត។
អំណោយកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលលោកអភិបាលខេត្តយកទៅផ្តល់ជូនគ្រួសារអតីតយុទ្ធជននាពេលនោះសរុប ៦២៨ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១ យួរ និង ទឹកសុីអុីវ ១ យួរ៕

To Top