ព័ត៌មានជាតិ

ឆ្នាំ២០២៣ កម្ពុជា ទទួលបានចំណូលជិត៤០លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩នាក់ បានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃ១ មករា ។

សេចក្តីប្រកាសបញ្ជាក់ទៀតថា សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប ចំនួន ១ ៥៩៦ ១៣៨ ដុល្លារ។ ក្នុងនោះចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែររយៈ ពេលមួយឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ។

ដោយឡែក សម្រាប់ចំណូលបានពីការលក់សំបុត្រទូក រយៈពេល១២ខែ ឆ្នាំ២០២៣ មានចំនួន ៥៦៤ ៦៧១ដុល្លារ៕

To Top