ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំណត់អាណត្តិការងារ នាយ-នាយរងប៉ុស្តិ៍ និងកំណត់ចំនួននាយរង ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសស្តីពីការកំណត់អាណត្តិការងាររបស់នាយនិងនាយរងប៉ុស្តិ៍ និងការកំណត់ចំនួននាយរង ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ប្រភពដដែល បន្ដថា ត្រូវបានកំណត់អាណត្តិការងាររបស់នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារ អន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មានដូចជា ៖ នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤ ឆ្នាំ, នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់៕

To Top