ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការបែងចែកទឹក ជូនពលរដ្ឋធ្វើស្រែប្រាំង

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញក្រោយឱវាទ ចុះពិនិត្យលើការបែងចែកទឹក ជូនប្រជាពលរដ្ឋធ្វើស្រែប្រាំង នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅក្នុងពេលចុះពិនិត្យ​ លោកអភិបាលខេត្ត​ បានជម្រាបជូនប្រជាពលរដ្ឋថា ផែនការរបស់មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត​ មានលទ្ធភាពទឹកសម្រាប់ បង្កបង្កើនផលស្រូវរដូវប្រាំងគឺ ២២.០០០ ហិចតា តែមកដល់ពេលនេះការបង្កបង្កើនផលស្រូវរដូវប្រាំង របស់បងប្អូនប្រជាកសិករយើងរហូតដល់ ៥០.០០០ ហិចតាឯណោះ គឺលើសផែនការដែលទឹកនៅក្នុងអាងមាន។ លោកអភិបាលខេត្ត ក៍បានជូនដំណឹង អោយប្រជាកសិករ ផ្អាកការបង្កបង្កើនផលស្រូវរដូវប្រាំងជាលើកទី ២ ផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top