ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ដ្រី នគរបាលជាតិ១២រូប ចេញពីក្របខ័ណ្ឌដោយសារអវត្តមានញឹកញាប់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្ដ្រី នគរបាលជាតិ ចំនួន ១២រូប នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោយល្មើសវិន័យ របស់កងកម្លាំង នគរបាលជាតិ ។

បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមពីលើសេចក្តីសម្រេច នៃការតំណែងនេះ គឺមិនមែនមក ពីពាក់ព័ន្ធបញ្ហា គ្រឿងញៀននោះទេ ប៉ុន្តែដោយសារតែពួកគេមិន គោរពវិន័យកងទ័ព ដូចជា អវត្តមានញឹកញាប់បំផុត អវត្តមានគ្មានច្បាប់ មិនបំពេញតួនាទី ភារកិច្ចតាមមុខងារ ។ លោកថា ភាគច្រើនអ្នកទាំង១២រូបនេះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំប៉ុណ្ណោះ ៕

To Top