ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ប្រជុំដំណើរការស្តារបាតអាង គម្រោងវ៉ារីអគ្គីសនី

ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា និង លោកគឹម ណុង អគ្គនាយក នៃ អគ្គនាយកដ្ឋានគ្រប់គ្រងតំបន់ការពារធម្មជាតិ នៃ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២៤បានដឹកនាំកិច្ចប្រជុំ និង ចុះពិនិត្យកំណត់ព្រំប្រទល់ស្តារបាតអាងដើម្បីរៀបចំផែនទីទីតាំងដែលត្រូវឈូសឆាយជាក់ស្តែងរបស់គម្រោងវ៉ារីអគ្គីសនី ស្ទឹងមេទឹកស្ថិតក្នុងដែនដីខេត្តពោធិ៍សាត់ និង ខេត្តកោះកុង។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ នៃ រដ្ឋបាលស្រុកវាលវែងដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន Strung Meteuk Hydropower Co.Ltd អាជ្ញាធរមូលដ្ឋាន និង មន្ទីរជំនាញពាក់ព័ន្ធ។

លោកគឹម ណុង អគ្គនាយកបានមានប្រសាសន៍ថា គម្រោងវារីអគ្គីសនីស្ទឹងមេទឹកនេះជាប់ខេត្តចំនួនពីរគឹខេត្តពោធិ៍សាត់ និង ខេត្តកោះកុង។យោងតាមស ជ ណ របស់រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិអោយក្រុមហ៊ុន Strung Meteuk Hydropower Co.Ltd ដើម្បីប្រមូលផល អនុផលព្រៃឈើក្នុងតំបន់គម្រោងវារីអគ្គីសនីស្ទឹងមេទឹក។ដូច្នេះកិច្ចប្រជុំនេះដើម្បីជជែកគ្នាជាមួយអាជ្ញាធម៌ខេត្ត និង ភាគីក្រុមហ៊ុនព្រមទាំងបន្តចុះពិនិត្យ និង កំនត់ទីតាំងនិយាមការដើម្បីឈូសឆាយស្តារបាតអាង។

លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា បញ្ហាប្រឈមដែលកើតឡើងពីការអនុវត្តគម្រោងស្តារបាតអាងកន្លងមកគឺក្រុមហ៊ុនបានកាប់ឈើពីតំបន់ផ្សេងមកធ្វើជាបាតអាង និង បញ្ហាកម្មកររបស់ក្រុមហ៊ុនធ្វើការកាប់រានព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិហើយតាំងខ្លួនថាជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបង្ករជាបញ្ហាដល់អាជ្ញាធរដោះស្រាយមិនចេះចប់ មិនចេះហើយ។

លោកថា ដើម្បីបង្ការនូវបញ្ហាទាំងនេះ លោកសូមស្នើរដល់ក្រុមហ៊ុដែលទទួលបានសិទ្ធិស្តារបាតអាងត្រូវធ្វើប្រវត្តិរូប និង បញ្ជីឈ្មោះកម្មករអោយបានគ្រប់គ្នា ហើយកិច្ចការនេះក្រុមហ៊ុនត្រូវសហការណ៍ជាមួយក្រសួងបរិស្ថាន និង អាជ្ញាធរខេត្តដើម្បីបង្ការនូវបញ្ហាប្រឈមទៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ចំពោះអាងស្តុបទឹកនៅខេត្តពោធិ៍សាត់មានផ្ទៃដីអភិវឌ្ឍន៍ចំនួន ២.៦៦០ ហិចតា និង ខេត្តកោះកុងមានផ្ទៃដីអភិវឌ្ឍន៍ចំនួន ៩៩៤ ហិចតា៕

To Top