ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងលោកវរសេនីយ៍ទោល ហម សុវណ្ណរិទ្ធ ពីស្នងការរងខេត្តព្រះសីហនុ និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ពោលពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤។
បន្ថែមពីនេះ ផ្ទេរដោយបង្ខំឲ្យមកបម្រើការងារជាមន្ត្រីនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
មូលហេតុដកតំណែង ដោយសារលោកហម សុវណ្ណរិទ្ធ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕