ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ លើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព និងគោរពវិន័យ ដើម្បីមានឱកាសស្នើបន្ធូរបន្ថយ និងលើកលែងទោស

កណ្ដាល ៖ លោកឧនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹម ជីវិតក្រោយពីអនុវត្តទោស

ការលើកឡើងរបស់ លោកឧនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញ ចុះពិនិត្យមណ្ឌលអប់រំកែប្រែ ម-១ (ពន្ធនាគារខេត្តកណ្ដាល) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ លោករដ្ឋលេខាធិការ ទទួលបន្ទុកការងារពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាល ខេត្តកណ្ដាល ថ្នាក់ដឹកនាំនិងមន្រ្តី ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាល ។

លោកឧបនាយករដ្ឋមន្រ្តី បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំ នៅអគារ អ្នកទោសស្រ្តី អគារអ្នកទោស ហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យនិងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន។

ដោយឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានឆ្លៀតលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការ ស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀន នូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិត ក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជា ប្រជាពលរដ្ឋ ល្អក្នុងគ្រួសារ និងសង្គមជាតិ៕

To Top