ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើផែនការថវិកា សមិទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
អង្គប្រជុំនេះបានធ្វើការពិនិត្យ ពិភាក្សា និងកែតម្រូវលើខ្លឹមសារ ផែនការព័ត៌មានសមិទ្ធកម្មឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ មុនសម្រេចដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

