ព័ត៌មានជាតិ

លោក ខូយ រីដា៖ នៅពេលស្ទឹងពោធិ៍សាត់១ កសាងរួចនឹងស្តុកទឹកបាន ១០០លានម៉ែត្រគូប ជួយកសិករធ្វើស្រូវរាប់ម៉ឺនហិកតា

ភ្នំពេញ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានអះអាងថា នៅពេលស្ទឹងពោធិ៍សាត់១ កំពុងដំណើរការសាងសង់ ក្រោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកដ្ឋានសម្ពោធកាលពីខែ កុម្ភៈ ឆ្នាំ២០២៣នោះ នៅពេលបញ្ចប់ការសាងសង់ នឹងជួយស្តុកទឹកបានរហូតទៅដល់ ១០០លានម៉ែត្រគូប ដើម្បីបានផ្តល់ទឹកឲ្យប្រជាកសិករ បានបង្កង្កើនផលស្រូវបានរាប់ម៉ឺនហិកតា។

លោក ខូយ រីដា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១០ មករា​ រៀបរាប់ពីគម្រោងស្ទឹងពោធិ៍សាត់១ ខណៈលោកកំពុងដឹកនាំមន្រ្តី ចុះទៅដល់កន្លែងស្ទឹងពោធិ៍សាត់១ នឹងផ្តល់ផលប្រយោជន៍យ៉ាងនោះ នឹងធ្វើរួចរាល់នៅឆ្នាំ២០២៦ ដោយអាចស្តុកទឹកបាន ១០០លានម៉ែត្រគូប ។ លោកថា “ស្ទឹងនេះ បានផ្តល់គុណប្រយោជន៍ ដល់ពលរដ្ឋនៅទូទាំងខេត្តចំនួន៥យ៉ាង ៖ ទី១-ផ្តល់ជាវារីអគ្គិសនី , ទី២-ផ្តល់ប្រភពទឹកធ្វើស្រែងប្រាំងដល់កសិករ , ទី៣-ជាកន្លែងកសិទេសចរ(តំបន់ទេសចរ) , ទី៤-កសិកម្ម និងទី៥-លែង​មានទឹកជំនន់លិច ក្រុងពោធិ៍សាត់ទៀតហើយ” ។

លោកថា ជាមួយនឹងដំណើរការកំពុងសាងសង់រួម ក៏មានការកោតសរសើរពីម្ចាស់ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េថា គ្មានប្រទេសណាលើពិភពលោកស្អាត ដូចតំបន់ស្ទឹងពោធិ៍សាត់មួយនេះទេ នៅពេលស្តុកទឹករួច។

អភិបាលខេត្តពោធិ៍សាត់រៀបរាប់ថា នៅពេលកសាងរួចបូករួមទាំងទំនប់ទី៣ និងទី៥ចំនួន ៥០លានម៉ែត្រគូប ព្រមទាំងដំណាក់សំក្រម ១០លានម៉ែត្រគូបទៀត សរុបទាំង១៦០លានម៉ែត្រគូប ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងធំ ធេងដល់វិស័យកសិកម្ម និងមនុស្ស សត្វផងដែរ ។

លោកថា បើលេចចេញនូវទំនប់ស្ទឹងពោធិ៍សាត់ ២មួយទៀត គឺលែងខ្វះទឹកហើយ នឹងសំបូរហូរហៀរតែម្តង ព្រោះបើតាមជំនាញសិក្សា អាចស្តុកទឹករហូតទៅដល់ ៦០០លានម៉ែត្រគូប ។

ជាមួយគ្នានេះ លោកថា ប្រសិនបើបានជំនួយពីមិត្តដែកថែបចិន និងធនាគារពិភពលោកជួយ នៅតំបន់ក្បាលហុងពោធិ៍សាត់មួយទៀត ដែលមានចំនួនទឹក ១០០លានដុល្លារ អាចនឹងដំណើរការសាងសង់ នៅឆ្នាំ២០២៥ ។ មួយកន្លែងទៀត បើនៅតំបន់តាណៃអូតាប៉ោង អាចធ្វើមួយទៀតដែលចំណាយជាង ៨០ម៉ឺនដុល្លារ ក៏អាចធ្វើជាប្រព័ន្ធធារាស្រ្តដូច ក្បាលហុងពោធិ៍សាត់ដែលជួយឲ្យ កសិករធ្វើស្រូវបានរាប់ម៉ឺនហិកតា ៕

To Top