ព័ត៌មានជាតិ

ចិនមិនសប្បាយចិត្ត បន្ទាប់ពីឯកអគ្គរដ្ឋទូតកោះតៃវ៉ាន់ ប្រចាំនៅអាមេរិកជួបជាមួយ ប្រធានសភាសហរដ្ឋអាមេរិក

PHOTO: EPA-EFE
" "

បរទេស៖ ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធថា ឯកអគ្គរដ្ឋទូតកោះតៃវ៉ាន់ប្រចាំ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានជួបជាមួយប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិកលោក Mike Johnson ដែលនាំឱ្យមានការស្តីបន្ទោស យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនង ការទូតផ្លូវការជាមួយកោះនេះ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួនក៏ដោយ។

" "

លោក Alexander Yui បានឡើងកាន់តំណែងថ្មីកាលពីខែមុន ដោយជំនួសលោក Hsiao Bi-khim ដែលឥឡូវនេះកំពុងឈរឈ្មោះ ជាអនុប្រធានាធិបតីនៅក្នុងការ បោះឆ្នោតនៅកោះតៃវ៉ាន់ថ្ងៃសៅរ៍។

" "

ក្រសួងការបរទេសរបស់ កោះតៃវ៉ាន់បាននិយាយថា លោក Yui បានថ្លែងអំណរគុណដល់សភាសហរដ្ឋអាមេរិក សម្រាប់ការគាំទ្ររយៈពេលវែងរបស់ខ្លួន ភាគីឆ្លងសម្រាប់កោះតៃវ៉ាន់ និងការប្តេជ្ញាចិត្តក្នុងការ ពង្រឹងការការពាររបស់កោះនេះ។

ប្រទេសចិនបានរៀបចំល្បែង សង្គ្រាមជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា ឆ្នាំ២០២២ បន្ទាប់ពីប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ហើយនៅទីក្រុងប៉េកាំង ក្រសួងការបរទេសចិនបាន សម្តែងការខឹងសម្បារចំពោះកិច្ចប្រជុំ Johnson-Yui ៕

ប្រែសម្រួលៈ ណៃ តុលា

To Top