ព័ត៌មានជាតិ

មន្ត្រីនគរបាល​ ២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានបណ្តេញចេញ ពីក្របខណ្ឌ

ភ្នំពេញ​ ៖​ លោកឧបនាយករដ្ឋមន្ដ្រី​ ស​ សុខា​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ថា​ មន្ត្រីនគរបាល​ ២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ​ នោះ​ រួមមាន៖​ ១.លោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុប នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា,​២.លោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា មន្ត្រី៕

To Top