ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរពីជប៉ុន ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែក រួចរាល់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បាននិងកំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែក សិប្បនិមិត្តចំនួន៥គ្រាប់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រួចរាល់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក​ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចកំពុងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែក សិប្បនិមិត្តចំនួន៥គ្រាប់ សម្រាប់ប្រើរយៈ ពេល១០ឆ្នាំ ខាងមុខទៀត។
សម្ដេចបានអរគុណរដ្ឋាភិបាលនិងគ្រូពេទ្យជប៉ុន ដែលបានផ្តល់កែវភ្នែកនិងការ ពិនិត្យព្យាបាលរយៈពេលកន្លងមកក៍ ដូចជាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណ លោក ហ្វីមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលជួប សន្ទនាជាមួយសម្ដេចកាលពីថ្ងៃម្សិលមិញ ដើម្បីពង្រឹងនូវចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត ៕

To Top