ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អ្នករិះគន់ថា ជំនួបសំណេះសំណាល នាពេលនេះ មិនមែនជាការទិញ ទឹកចិត្តឡើយ ដូច្នេះអ្នករិះគន់ទាំងនោះ កុំមើលស្រាលប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ។
នាឱកាសអញ្ជើញ ជាអធិបតីជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរ ដើម្បីចូលរួមកម្មវិធីសំណេះសំណាល នាពេលនេះ។
សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមអរគុណចំពោះការចូលរួម និងឆ្លៀតឱកាសជួបជុំគ្នានៅថ្ងៃនេះ ហើយនេះ គឺបង្ហាញអំពីស្មារតី នៃការសាមគ្គីគ្នា ការស្រលាញ់គ្នា រាប់អានគ្នា ក្នុងនាមជាប្រជាតិខ្មែរតែមួយ ហើយទាំងអស់នេះ ខ្ញុំគិតថា មិនមែនជាការទិញទឹកចិត្តនោះទេ»។
សម្ដេចធិបតី បន្ដថា «អ្នកខ្លះគេថា ឱ្យតែរាជរដ្ឋាភិបាល ជួបប្រជាពលរដ្ឋខ្មែរ ត្រូវតែទិញទឹកចិត្ត បានមានអ្នកចូលរួម ។ ខ្ញុំ សូមជូនដំណឹង ទៅអ្នកទាំងនោះវិញថា សូមកុំមើលស្រាលប្រជាពលរដ្ឋខ្មែរ ស្មារតី នៃការរួមគ្នា ក្នុងនាមជាខ្មែរនេះ គេហៅថា ឈាមខាប់ជាងទឹក នៅទីណាក៏ដោយ សុខចិត្តឈាមចូលគ្នា ដើម្បីជួបជុំគ្នា ហើយបង្ហាញស្មារតីអំពីការរាប់អានគ្នា ជាពិសេសចង់ដឹង ប្រទេសជាតិរបស់ខ្លួន»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ប្រជាពលរដ្ឋខ្មែរ រស់នៅទីណាក៏ដោយ គឺនៅតែគិតអំពីប្រទេសជាតិ របស់ខ្លួន ។ ដូច្នេះការជួបជុំគ្នា នាពេលនេះ គឺពួកគាត់ចង់ដឹងអំពីស្ថានភាពនៅប្រទេសកម្ពុជា តើរដ្ឋាភិបាលធ្វើអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋខ្មែរ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
