ព័ត៌មានជាតិ

សម្តេចធិបតី ​ហ៊ុន ម៉ាណែត អញ្ជើញទៅដល់ប្រទេសបារាំង ក្នុងដំណើរបំពេញ ទស្សនកិច្ចផ្លូវការ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤(ម៉ោងនៅបារាំង) បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​​ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ១៨-១៩​ ខែមករា​ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ​ ក្នុងការចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងដំណើរមកដល់ប្រទេសបារាំង​ សម្តេចធិបតី និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ច ជាផ្លូវការដោយ​ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង​ ព្រមទាំងគណ:ប្រតិភូអម៕

To Top