ភ្នំពេញ៖ ប្រភពដែលគួរឱ្យទុកចិត្តមួយ បានទម្លាយប្រាប់ ព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ និងអនុប្រធាន៥នាក់ ព្រមទាំងប្រធានការិយាល័យចំនួន២នាក់ សរុប៨នាក់ ត្រូវបានដកឱ្យមកបម្រើរការងារ នៅក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី ។


