ព័ត៌មានជាតិ

ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ចេញ​សេចក្តី​ណែនាំ​ ស្តីពីការពង្រឹងការអនុវត្ត វិធានការ បង្ការអគ្គិភ័យ​ និងវិធានការ សុវត្ថិភាព​ និងសុខភាពការងារ របស់កម្មករ និយោជិត នៅតាមសហគ្រាស​ គ្រឹះស្ថាន

ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗ កន្លងមកនេះ ដោយសង្កេតឃើញមានករណីអគ្គិភ័យ កើតឡើងជាបន្តបន្ទាប់នៅតាម សហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឱ្យបាត់បង់ អាយុជីវិតមនុស្ស និងប៉ះពាល់ សុវត្ថិភាពនិង សុខភាព ការងាររបស់កម្មករ និយោជិត ដំណើរការអាជីវកម្ម សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ និងស្របពេលដែល មានការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការឡើងកម្ដៅអាកាស ធាតុរហូតដល់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមក្រើនរំលឹក សាជាថ្មី និងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹង ការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និង សុខភាពការងារ របស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកប ដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់ នៅតាមសហគ្រាស គ្រឹះស្ថាន ដោយត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យម៉ឺងម៉ាត់ នូវវិធានការ ចាំបាច់មួយចំនួន ៕

To Top