ភ្នំពេញ ៖ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងយ៉ាងខ្លី នាព្រឹកថ្ងៃ២២ មករាថា ករណីកងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀន ដោយចៃដន្យ មានទម្ងន់ប្រមាណជា១០២០គីឡូក្រាម ដែលជនមិនស្គាល់មុខ យកមកប្លុងចោល នៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃ២១ មករា កំពុងត្រូវបានអយ្យការ នៃសាលាដំបូងខេត្តនេះ ស៊ើបអង្កេតរកជនល្មើសហើយ ។
កាលពីរសៀលថ្ងៃ២១ មករា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារជនល្មើស មិនស្គាល់មុខ បានដាក់គ្រឿងញៀន ក្នុងរថយន្តប្រមាណ ជា១០២០ដុំ ស្មើ១០២០គីឡូក្រាម យកមកប្លុងចោល នៅព្រះវិហារ ៕

